ព័ត៌មាន

  • វិច្ឆិកា ២៧, ២០១៨

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាំ ប៊ីញ មីញ រដ្ឋមន្រ្តីការបរទេសវៀតណាម

នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាំ ប៊ីញ មីញ រដ្ឋមន្រ្តីការបរទេសវៀតណាម។ ការពិភាក្សាផ្តោតជាសំខាន់ទៅលើការលើកកំពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូបក៏បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួមផងដែរ។

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការៈ​  https://docs.google.com/viewerng/viewer?url=https://www.mfaic.gov.kh/wp-content/uploads/2018/11/Outcome-DPM-to-VN-Kh.pdf&hl=en_US