សេចក្តីប្រកាសព័ត៌មាន

  • ខែ​តុលា 4, 2016

ស្ថានទូតណូវែលហ្សេឡង់​នៅទីក្រុងបាងកក៖ អន្តោប្រវេស​ន៍​ណូវែល​ហ្សេឡង់​ នឹងចេញ​ទិដ្ឋាការ​អេឡិចត្រូនិច​ (e-Visa) ជូន ដល់អ្នកស្នើសុំទិដ្ឋាការ​​ណូវែ​លហ្សេឡង់ តាម​ប្រព័ន្ធ Online ចាប់​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៦​ តទៅ

ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ   នៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស សូមជម្រាបជូនព័ត៌មានអោយបានជ្រាបថា  ស្ថានទូតណូវែលហ្សេឡង់នៅទីក្រុងបាងកក បានជូនព័ត៌មានថា ចាប់ពីខែ វិច្ឆិកា ឆ្នាំ ២០១៦ តទៅ អន្តោប្រវេសន៍ណូវែលហ្សេឡង់ នឹងចេញទិដ្ឋាការអេឡិចត្រូនិច (e-Visa) ជូន ដល់អ្នកស្នើសុំទិដ្ឋាការណូវែលហ្សេឡង់ តាមប្រព័ន្ធ Online ។

ព័ត៌មានលំអិតអំពីទិដ្ឋាការអេឡិចត្រូនិចនេះ មាននៅក្នុងគេហទំព័រ៖ www.immigration.govt.nz ។

                                                  ភ្នំពេញ, ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៦