ដំណឹង

  • ខែ​ធ្នូ 13, 2018

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានជំនួបទ្វេភាគីជាមួយសមភាគីរ៉ូម៉ានី ឯកឧត្តម Teodor Melescanu រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី

នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានជំនួបទ្វេភាគីជាមួយសមភាគីរ៉ូម៉ានី ឯកឧត្តម Teodor Melescanu រដ្ឋមន្រ្តីការបរទេសរ៉ូម៉ានី។ បន្ទាប់មកនៅថ្ងៃដដែលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានជំនួបអមដោយការពិសារអាហារការងារពេលព្រឹកជាមួយឯកឧត្តម Viorel Ștefan ឧបនាយករដ្ឋមន្រ្តីរ៉ូម៉ានី។ កិច្ចចរចាផ្តោតជាសំខាន់លើជាសំខាន់លើការពង្រឹង និងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងរិះរកវិស័យដែលអាចអនុវត្តបាននានា ដែលប្រទេសទាំងពីរអាចចែករំលែកទៅវិញទៅមក សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងរ៉ូម៉ានី។

លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ: https://docs.google.com/viewerng/viewer?url=https://www.mfaic.gov.kh//wp-content/uploads/2018/12/PR-Outcomes-to-Romania-Kh.pdf&hl=en_US