ដំណឹង

  • ខែ​មករា 12, 2019

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួប ពន្យល់ និងផ្សព្វផ្សាយដល់មន្រ្តីរាជការស្រុកស្អាង ប្រមាណ ៦០០ នាក់នូវសុន្ទរកថា របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ នៅសាលាស្រុកស្អាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួប ពន្យល់ និងផ្សព្វផ្សាយដល់មន្រ្តីរាជការស្រុកស្អាង ប្រមាណ ៦០០ នាក់នូវសុន្ទរកថា របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងអង្គមីទ្ទីង រំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវា ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅពហុកីឡដ្ឋានជាតិ អូឡាំពិច។