ព័ត៌មាន

  • មករា ២៩, ២០១៩

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩។ ឯកឧត្តមរដ្ឋលេខាធិការ លុយ ដាវីត បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំពិគ្រោះយោបល់នេះ។ មានអ្នកចូលរួមប្រម៉ាណ៦០០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។