ព័ត៌មាន

  • មករា ៣១, ២០១៩

លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ជូនសារតាំងដល់ឯកឧត្តម Miloš Zeman ប្រធានាធិបតី នៃសាធារណរដ្ឋឆែក

នៅថ្ងៃទី​២៣ ខែមករា ឆ្នាំ ២០១៩ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា បានជូនសារតាំងដល់ឯកឧត្តម Miloš Zeman ប្រធានាធិបតី នៃសាធារណរដ្ឋឆែក នៅវិមានប្រធានាធិបតី នារដ្ឋធានី Prague ។​

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានាធិបតី នៃសាធារណៈរដ្ឋឆែក បានកោតសរសើរអំពីមិត្តភាពដ៏ល្អប្រសើរ និងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រពៃរវាងឆែក និងកម្ពុជា។

ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរាជទូតបានជម្រាបជូនឯកឧត្តមប្រធានាធិបតី អំពីស្ថានភាពនយោបាយ និងសន្តិសុខនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាមួយនឹងកំណើន
សេដ្ឋកិច្ចប្រចាំឆ្នាំ ចំនួន​៧%។​

លោកជំទាវឯកអគ្គរាជទូតបានបញ្ជាក់ជូន ឯកឧត្តមប្រធានាធិបតីថា លោកជំទាវនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឆែក ក្នុងអាណត្តិរបស់លោកជំទាវ ជាឯកអគ្គ-រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឆែក ជាពិសេសជម្រុញវិស័យអប់រំ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។