ព័ត៌មាន

  • កុម្ភៈ ១, ២០១៩

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលជួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ុង សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងណៃពីដោ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី២នៃគណៈកម្មការចម្រុះកម្ពុជា-មីយ៉ាន់ម៉ា សម្រាប់កិច្ចសហប្រតិបត្តិការទេ្វភាគី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលជួបពិភាក្សាការងារជាមួយលោកជំទាវ អ៊ុង សាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។