ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 26, 2019

ឯកឧត្តមឯកអគ្គរាជទូត អ៊ឹង រចនា និងទូតអាស៊ាន ៣រូបទៀត បានចូលរួមទទួលទានអាហារថ្ងៃត្រង់រៀបចំដោយលោកជំទាវ Toshiko Abe អនុរដ្ឋមន្រ្តីការបរទេសជប៉ុន

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូត អ៊ឹង រចនា និងទូតអាស៊ាន ៣រូបទៀត បានចូលរួមទទួលទានអាហារថ្ងៃត្រង់រៀបចំដោយលោកជំទាវ  Toshiko Abe អនុរដ្ឋមន្រ្តីការបរទេសជប៉ុន  ក្នុងគោលបំណង ស្វែងយល់អំពីសភាពការណ៍នៅក្នុងប្រទេសទាំងនេះ ។

លោកជំទាវ  Toshiko Abe បានបញ្ជាក់ថាក្រុមអ្នកនយោបាយវ័យក្មេងចំនួន ១០រូប កំពុងបំពេញទស្សនកិច្ចនៅ ប្រទេសជប៉ុន តាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសជប៉ុន ។

ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនលោកជំទាវ ថា ៖

១- ក្នុងចំណមអ្នកនយោបាយ ១២៨ នាក់ ដែលបានហាមឃាត់មិនអោយធ្វើនយោបាយនោះ  ៤នាក់ បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយ បន្ទាប់ពីមានការស្នើសុំ ។  ហើយមួយក្រុមធំមានចំនួនជិត ៣០នាក់ នឹងដាក់សំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ។ នៅកម្ពុជា ពុំមានអ្នកទោស នយោបាយទេ  មានតែអ្នកនយោបាយជាប់ទោសដោយសារ បានប្រព្រឹត្តបទឧក្រិដ្ឋ ។

២- កម្ពុជាកំពុងដើរលើផ្លូវប្រជាធិបតេយ្យ ។