ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 26, 2019

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានជួបជាមួយលោក Korsak Chairsmisakប្រធានប្រតិបត្តិក្រុមហ៊ុនស៊ីភីអល (CP ALL)

នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានជួបជាមួយលោក Korsak Chairsmisakប្រធានប្រតិបត្តិក្រុមហ៊ុនស៊ីភីអល (CP ALL) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ឋទទួលគ្រប់គ្រងហាងលក់រាយ 7-Eleven របស់ក្រុមហ៊ុនស៊ីភីគ្រុប (CP Group) លំដាប់លេខ១នៅប្រទេសថៃ ដែលមានខ្លឹមសារសំខាន់ៗ​ដូចខាងក្រោម៖

– ក្រុមហ៊ុនស៊ីភីអល បានដំណើរការហាងលក់រាយ 7-Eleven ចំនួន១០៥០០ នៅប្រទេសថៃ និងមានអតិថិជនប្រចាំថ្ងៃជាង ១២ លាននាក់ ។ ក្រុមហ៊ុនស៊ីភីអល កំពុងចរចាជាមួយក្រុមហ៊ុនមេ 7-Eleven នៅសហរដ្ឋអាមេរិក ដើម្បីទទួលបានសិទ្ធិដំណើរការ 7-Eleven នៅកម្ពុជា ។

– ក្រុមហ៊ុនស៊ីភីអល បង្ហាញកិច្ចសហការ ដែលអាចជួយដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមរយះការជ្រើសរើស អោយលក់ផលិតផលរបស់ខ្លួន នៅបណ្តាញហាងលក់រាយ 7-Eleven នៅថៃ និងអនាគតនៅកម្ពុជា។ ផលិតផល សហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចទទួលលក់នៅ ហាង  7-Eleven បាននៅហាងមួយចំនួនតួចសិន និងអាចពង្រីកចំនួនហាង នៅពេលមានទីផ្សារកើនឡើង។

– ឆ្លើយតប ការទូតសេដ្ឋកិច្ច វប្បធ៌ម ទេសចរណ៍ ស្ថានទូតកម្ពុជា ស្នើឲមាន (១) កម្មវិធីសិក្ខាសាលាសម្រាប់សហគ្រាសធុនតូច និងមធ្យម (២) ការរៀបចំជួបក្រុមពាណិជ្ចករ វិនិយោគិនថៃធំៗ (៣) កម្មវិធីចុះសូរសុខទុក្ខពលករកម្ពុជានៅថៃ ។ ក្រុមហ៊ុនស៊ីភីអល បានយល់ស្រប និងបង្ហាញការសហការតាម
លទ្ឋភាព និងពេលវេលាជាក់ស្តែងនាពេលខាងមុខ ។