ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មីនា 26, 2019

ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាង​អចិន្រ្តៃយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំអ.ស.ប. នៅទីក្រុងញូវយ៉ក បានទទួលជួបជាមួយឯកឧត្តម​ Julio Cèsar Arriola Ramírez ឯកអគ្គរដ្ឋទូត តំណាងអចិន្រ្តៃយ៍ប៉ារ៉ាហ្កាយ​ ប្រចាំអ.ស.ប.

នៅថ្ងៃទី១៩ មីនា ឆ្នាំ២០១៩ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាង​អចិន្រ្តៃយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំអ.ស.ប. នៅទីក្រុងញូវយ៉ក បានទទួលជួបជាមួយឯកឧត្តម​ Julio Cèsar Arriola Ramírez ឯកអគ្គរដ្ឋទូត តំណាងអចិន្រ្តៃយ៍ប៉ារ៉ាហ្កាយ​ ប្រចាំអ.ស.ប.​។ ភាគីទាំងពីរបាន​ពិភាក្សាគ្នាអំពីបេក្ខភាពរបស់ប៉ារ៉ាហ្កាយ​​ជាសមាជិក​ក្រុមប្រឹក្សា​គ្រប់គ្រងគ្រឿងញៀនអន្តរជាតិ។