ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មិនា ២៦, ២០១៩

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ​ បានចូលរួមកម្មវិធី Day of Francophonie សម្រាប់ប្រទេសសមាជិកហ្រ្វង់កូហ្វូនី នៅមជ្ឈមណ្ឌលភាសាបារាំងទីក្រុងបាងកក

នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ​ បានចូលរួមកម្មវិធី Day of Francophonie សម្រាប់ប្រទេសសមាជិកហ្រ្វង់កូហ្វូនី នៅមជ្ឈមណ្ឌលភាសាបារាំងទីក្រុងបាងកក ដែលមានប្រទេសចូលរួមជាច្រើន ដូចជា ប៊ែលហ្ស៊ិក កាណាដា រ៉ូមានី ស្វីស ម៉ារុក អេហ្ស៊ិប មុលដូវ៉ា លុចហ្សាំបួរ និងវៀតណាម ដោយស្ថានទូតបានរៀបចំដាក់បង្ហាញផលិតផលវប្បធម៌កម្ពុជាជាច្រើន ព្រមទាំងចែកសៀវភៅព័ត៌មានទេសចរណ៍កម្ពុជា និងចែករង្វាន់សម្រាប់អ្នកចូលរួមទស្សនាដែលឆ្លើយសំណួររបស់ស្តង់កម្ពុជាត្រឹមត្រូវផងដែរ។