ព័ត៌មាន

  • មិនា ២៧, ២០១៩

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសមរបស់ ឯកឧត្តម ឈិន ហាវ លេខាបក្សកុម្មុយនីស្តខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសមរបស់ ឯកឧត្តម ឈិន ហាវ លេខាបក្សកុម្មុយនីស្តខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងលោកជំទាវ ជា គឹមថា អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម លី ជីមីង អគ្គនាយកនៃមន្ទីរការបរទេសខេត្តយូណាន។

លទ្ធផលនៃជំនួប៖ https://www.mfaic.gov.kh/km/site/detail/28721