ព័ត៌មាន

  • មិនា ២៨, ២០១៩

ឯកឧត្តមរដ្ឋលេខាធិការ លុយ ដាវីត និងលោកស្រី Francesca Erdelmann តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “ផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣”(Country Strategic Plan 2019-2023)

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Francesca Erdelmann តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “ផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣”(Country Strategic Plan 2019-2023) នៅទីស្តីការក្រសួង។ ផែនការយុទ្ធសាស្ត្រនេះ គឺស្របទៅនឹងក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ២០១៩-២០២៣ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី២ ការបញ្ចប់ភាពអត់ឃ្លាន និងទី១៧ ភាពជាដៃគូដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។