ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២, ២០១៩

ឯកឧត្តម​​ ចែម វីឌ្យ៉ា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេសបារាំង ​​បាន​បំពាក់មេដាយ​​សហមេត្រីថ្នាក់អស្សឫទ្ធិ​ ដល់​អតីតនាយក​សាលាបារាំងចុងបូព៌ា​​ (Ecole française d’Extrême-Orient)

នៅទីក្រុង​បារីស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងឱកាស​​​​ខួបលើកទី២៥ឆ្នាំ របស់​គ​ណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ(ICC-Angkor​)​ និង​ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម​​ ចែម វីឌ្យ៉ា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេសបារាំង ​​បាន​បំពាក់មេដាយ​​សហមេត្រីថ្នាក់អស្សឫទ្ធិ​ ដល់​អតីតនាយក​សាលាបារាំងចុងបូព៌ា​​ (Ecole française d’Extrême-Orient) ​លោក​ Léon VANDERMEERCH លោក​ Jean-Pierre DREGE និងលោក Francisus VERELLEN ចំពោះ​ការរួមចំណែក​ដ៏សកម្ម​ ក្នុងកិច្ច​ការពារ​​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា ។​