ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២, ២០១៩

កម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៧១ នៃមហាសន្និបាតអ.ស.ប. លើកទី៧៣ ដោយផ្តោតការពិភាក្សាលើ “កិច្ចប្រជុំរំឭកខួបទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការរើសអើងជាតិសាសន៍”

នៅថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ កម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គលើកទី៧១ នៃមហាសន្និបាតអ.ស.ប. លើកទី៧៣ ដោយផ្តោតការពិភាក្សាលើ “កិច្ចប្រជុំរំឭកខួបទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ការរើសអើងជាតិសាសន៍” និងធ្វើការអនុម័តរបាយការណ៍របស់គណៈកម្មាធិការទី៥ស្ដីពី “ការតែងតាំងសមាជិក នៃគណៈកម្មាធិការទទួលបន្ទុកវិភាគទាន” នៅទីស្នាក់ការអ.ស.ប.។