ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មេសា 11, 2019

ឯកឧត្តម ឃួន  ផុនរតនៈ  ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសអេហ្ស៊ី​ប បានទទួលជួបសម្តែងការគួរសម  និងពិភាក្សាការងារជាមួយលោក Amr Halaw អគ្គនាយកក្រុមហ៊ុន International Commercial and Real Estate របស់ប្រទេសអេហ្ស៊ី​ប

នៅរសៀលថ្ងៃទី០៣ ខែមេសា  ឆ្នាំ២០១៩  នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ី​ប  ឯកឧត្តម ឃួន  ផុនរតនៈ  ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសអេហ្ស៊ី​ប បានទទួលជួបសម្តែងការគួរសម  និងពិភាក្សាការងារជាមួយលោក Amr Halaw អគ្គនាយកក្រុមហ៊ុន International Commercial and Real Estate របស់ប្រទេសអេហ្ស៊ី​ប  ក្នុងគោលបំណងស្វែងរកលទ្ធភាព  ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា  លើវិស័យពាណិជ្ជកម្ម  និងអចនទ្រព្យ។