ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មេសា 11, 2019

ឯកឧត្តមឯកអគ្គរាជទូត អ៊ូក សោភ័ណ និងលោកជំទាវ ព្រមទាំងមន្រ្តីនៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចូលរួមកម្មវិធីម្ហូបខ្មែរ ក្រោមប្រធានបទ ម្ហូប និងពិធីមង្គលការ តាមបែបប្រពៃណីខ្មែរ

នាព្រឹកថ្ងៃពុធ ទី ១៤រោច ខែផល្គុន ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូត អ៊ូក សោភ័ណ និងលោកជំទាវ ព្រមទាំងមន្រ្តីនៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចូលរួមកម្មវិធីម្ហូបខ្មែរ ក្រោមប្រធានបទ ម្ហូប និងពិធីមង្គលការ តាមបែបប្រពៃណីខ្មែរ នៅសាកលវិទ្យាល័យរាជផាត់ចាន់កាសេម។

កម្មវិធីនេះជាកម្មវិធីលើកស្ទួយវប្បធម៌ និងប្រពៃណីខ្មែរ នៅប្រទេសថៃ ដែលស្ថានទូតកម្ពុជានៅថៃ តែងតែចូលរួមសហការរៀបចំជាមួយសាកលវិទ្យាល័យរាជផាត់ចាន់កាសេមជារៀងរាល់ឆ្នាំ ដែលឆ្នាំនេះ​ជាលើកទី៥ហើយ ដោយសាកលវិទ្យាល័យនេះមានបើកបង្រៀនភាសាខ្មែរសម្រាប់និស្សិត និងប្រជាជនទូទៅ។ ជាពិសេស កម្មវិធីនេះជាកម្មវិធីមួយដែលជួយបង្កើនការយល់ដឹងពីវប្បធម៌ ប្រពៃណី និងភាសារបស់ខ្មែរ ដល់ប្រជាជនថៃផងដែរ ហើយជាចំណែកមួយក្នុងការជម្រុញនូវសម្ព័ន្ធភាពដ៏ល្អរវាងប្រទេស និងប្រជាជនទាំងពីរ។