ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មេសា 11, 2019

ឯកឧត្តមឯកអគ្គរាជទូត រួមជាមួយលោក ដួង ចន្ធី ទីប្រឹក្សាពាណិជ្ជកម្មអមស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្របែលហ្ស៊ិក បានចូលរួមវេទិការស្តីពីការវិនិយោគ និងពាណិជ្ជកម្មនៅអាស៊ានឆ្នាំ២០១៩

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូត រួមជាមួយលោក ដួង ចន្ធី ទីប្រឹក្សាពាណិជ្ជកម្មអមស្ថានទូតកម្ពុជា ប្រចាំព្រះរាជាណាចក្របែលហ្ស៊ិក បានចូលរួមវេទិការស្តីពីការវិនិយោគ និងពាណិជ្ជកម្មនៅអាស៊ានឆ្នាំ២០១៩ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងព្រុចសែល និងដោយមានការចូលរួមពីបណ្តាឯកអគ្គរាជ/រដ្ឋទូតអាស៊ាន អ្នកជំនួញរបស់ប្រទេសបែលហ្ស៊ិកនឹងតំណាងមកពីស្ថាប័នសហភាពអឺរ៉ុប  និងលេខាធិការដ្ឋានអាស៊ាន។ ក្នុងឱកាសនោះ ឯកឧត្ដម ឯកអគ្គរាជទូត បានធ្វើជាវាគ្មិននៅក្នុងប្រធានបទ ស្តីពី  Making ASEAN Economic Community as Global Destination. ជាមួយគ្នានេះ  ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៍បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងវេទិកានេះផងដែរ។

ក្នុងអំឡុងពេលវេទិកានេះ ស្ថានទូតកម្ពុជា ដោយមានការចូលរួមពីបណ្តាបងប្អូនខ្មែរសញ្ជាតិបែលហ្ស៊ិក  បាន​តាំងបង្ហាញនូវសៀវភៅ និងឯកសារមួយចំនួន ដែលបង្ហាញអំពីសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា​។