ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ១១, ២០១៩

ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ ប្រទេសស្វីស បានជួប ពិភាក្សាជាមួយ លោក Ashish Shah, Director, Division of Country Programmes

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ ប្រទេសស្វីស បានជួប ពិភាក្សាជាមួយ លោក Ashish Shah, Director, Division of Country Programmes, ITC ក្នុងគោលបំណងតាមដានការងារបន្ត ក្នុងការធ្វើឱ្យចេញជាផ្លែផ្កានូវគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការជំរុញ Commercial Diplomacy តាមរយៈការធ្វើសហប្រតិបត្តិការជាមួយ International Trade Center (ITC) ក្នុងការបណ្ដុះបណ្ដាលអ្នកការទូតកម្ពុជា។