ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ១១, ២០១៩

ឯកឧត្តម  ឃួន  ផុនរតនៈ  ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប បានដឹកនាំឯកអគ្គរាជទូត/រដ្ឋទូត អគ្គទីប្រឹក្សា  និងទីប្រឹក្សា  នៃស្ថានទូតប្រទេសអាស៊ានទាំងអស់  ទៅទស្សនកិច្ចសិក្សាពីសក្តានុពលតំបន់សេដ្ឋកិច្ចពិសេសស៊ុយអេ

នៅថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩  ក្នុងនាមកម្ពុជាជាប្រធានគណកម្មាធិការអាស៊ាននៅទីក្រុងគែរ  ឯកឧត្តម  ឃួន  ផុនរតនៈ  ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប បានដឹកនាំឯកអគ្គរាជទូត/រដ្ឋទូត អគ្គទីប្រឹក្សា  និងទីប្រឹក្សា  នៃស្ថានទូតប្រទេសអាស៊ានទាំងអស់ទៅទស្សនកិច្ចសិក្សាពីសក្តានុពលតំបន់សេដ្ឋកិច្ចពិសេសស៊ុយអេនិងព្រែកជីកស៊ុយអេចាស់  ព្រែកជីកស៊ុយអេថ្មី  និង ផ្លូវក្រោមសមុទ្រ  (Suez Tunnel)  នៅប្រទេសអេហ្ស៊ីប។