ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ១១, ២០១៩

ឯកឧត្តម យៀប សំណាង​ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានទទួលជួបការគួរសមលោកជំទាវ Jane Duke ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំអាស៊ាន

នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅស្ថានតំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យៀប សំណាង​ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានទទួលជួបការគួរសមលោកជំទាវ Jane Duke ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំអាស៊ាន និងបានពិភាក្សាការងារមួយចំនួនស្តីពីការពង្រឹងទំនាក់ទំនងដៃគូសន្ទនាជាយុទ្ធសាស្ត្រអាស៊ាន-អូស្រ្តាលី ជាពិសេសសំណើរបស់អូស្រ្តាលីស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ជាទៀងទាត់ ប្រចាំឆ្នាំ។