ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ១២, ២០១៩

ឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេសមីយ៉ាន់ម៉ា អមដោយលោក ធន់ សេរី អនុព័ន្ធស្ថានទូត បានទទួលជួបព្រះសង្ឃខ្មែរចំនួន ៣ព្រះអង្គ

កាលពីថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា គ.ស ២០១៩ វេលាម៉ោង ៣.០០រសៀល ឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេសមីយ៉ាន់ម៉ា អមដោយលោក ធន់ សេរី អនុព័ន្ធស្ថានទូត បានទទួលជួបព្រះសង្ឃខ្មែរចំនួន ៣ព្រះអង្គ ដឹកនាំដោយព្រះភិក្ខុ ហម ហន ដែលនិមន្តមកពីវត្តខ្មែរ កម្ពុជរង្សី ស្ថិតនៅទីក្រុងយ៉ាងហ្គូន ដើម្បីប្រគេនបច្ច័យផ្ទាល់ខ្លួនរបស់ឯកឧត្តម និងលោកជំទាវ ចំនួន ៣០០$ សម្រាប់បុណ្យផ្កាសាមគ្គី និងបច្ច័យចំនួន ៤៥៥$ ដែលឯកឧត្តម លោកជំទាវ និងមន្ត្រីស្ថានទូត ព្រមទាំងបងប្អូនខ្មែរនៅមីយ៉ាន់ម៉ា មានសទ្ធាប្រគេនចំពោះព្រះសង្ឃសម្រាប់បច្ច័យបួនប្រចាំខែមេសា ឆ្នាំ២០១៩នេះ ។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតនិងព្រះភិក្ខុ ហម ហន ក៏បានពិភាក្សាអំពីផែនការកសាង វត្តបន្ត (បន្ទាប់ពីទទួលបានសិទ្ធិគ្រប់គ្រងស្របច្បាប់) និងការៀបចំកម្មវិធីបុណ្យឆ្លងវត្តខ្មែរដំបូងនៅប្រទេស     មីយ៉ាន់ម៉ា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានពុទ្ធបរិស័ទខ្មែរមកពីប្រទេសកម្ពុជា ប្រមាណ ៥០០នាក់ ចូលរួមក្នុងកម្មវីធីនេះផងដែរ។