ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ១២, ២០១៩

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំ​ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅស្ថានទូត កាលពីថ្ងៃអាទិត្យទី ៧ ខែមេសា ឆ្នាំ ២០១៩

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានរៀបចំ​ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅស្ថានទូត កាលពីថ្ងៃអាទិត្យទី ៧ ខែមេសា ឆ្នាំ ២០១៩ ដោយមានការចូលរួមពីប្រជាជនខ្មែរ​ និងបរទេសជាង ៣០០ នាក់មកពីរដ្ឋផ្សេងៗ។ ពិធីបានចាប់ផ្តើមនៅម៉ោង ៩ ព្រឹក ដោយមាន​ពិធីសូត្រមន្ត​ និងការ​សម្តែង​សិល្បៈ​ និង​ក្រុមតន្ត្រីប្រគុំ​រហូតដល់ម៉ោង ៥​ល្ងាច។

បន្ទាប់ពីបានថ្លែងសុន្ទរកថាខ្លី​ជូនពរឆ្នាំថ្មី ឯកឧត្តម មុំ រ៉ា​ឌី តំណាងរាស្ត្រ​រដ្ឋម៉ាសាឈូសេត បានប្រគល់​លិខិតអបអរសាទរនៃសភា Commonwealth of Massachusetts ​ដល់​ ឯកឧត្តម ជុំ សុន្ទរី​ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សហរដ្ឋអាមេរិក​ ពីសំណាក់​​ឯកឧត្តម​ Robert A. DeLeo ប្រធានសភា​ ហើយ​លោក ហោ ជូ​ ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ប្រចាំ​ទីក្រុង Philadelphia រដ្ឋ Pennsylvania ក៏បាន​ប្រគល់​លិខិតជូនពរ ពីសំណាក់​សមាជិកព្រឹទ្ធសភាឯកឧត្តម Sharif Street នៃរដ្ឋ Pennsylvania ជូនឯកឧត្តម​ឯកអគ្គរាជទូតផងដែរ​។