ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ១២, ២០១៩

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម​ ជាមួយមន្រ្តីស្ថានទូតកម្ពុជា បានទទួលជួប ឯកឧត្តម To Anh Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម

នៅព្រឹកថ្ងៃ០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទី ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម​ ជាមួយមន្រ្តីស្ថានទូតកម្ពុជា បានទទួលជួប ឯកឧត្តម To Anh Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម អមដោយសហការីចំនួន ១៣ នាក់ ដើម្បីជូនពរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ នៅស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ ស.ស.វៀតណាម។