ដំណឹង

  • ខែ​មេសា 20, 2019

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីនៃពិធីសម្ពោធអាគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សា ហ៊ុន សែន ប្រាសាទ ស្ថិតនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល

នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីនៃពិធីសម្ពោធអាគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សា ហ៊ុន សែន ប្រាសាទ ស្ថិតនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ អាគារសិក្សានេះ ត្រូវបានក្រុមហ៊ុនព្រីន ផ្តល់ជាអំណោយតាមរយ:ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដល់សាលាបឋមសិក្សា ហ៊ុន សែន ប្រាសាទ។