ដំណឹង

  • ខែ​មេសា 20, 2019

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាងក្រុមហ៊ុន ព្រីន បានអញ្ជើញពិនិត្យអគារសិក្សាចាស់មួយនៅក្នុងសាលាបឋមសិក្សា វត្តពោធិព្រែកស្លែង ក្នុងឃុំតាលន់ នៃស្រុកស្អាង

បន្ទាប់ពីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ប្រាសាទ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាងក្រុមហ៊ុន ព្រីន បានអញ្ជើញពិនិត្យអគារសិក្សាចាស់មួយនៅក្នុងសាលាបឋមសិក្សា វត្តពោធិព្រែកស្លែង ក្នុងឃុំតាលន់ នៃស្រុកស្អាង ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតំណាងក្រុមហ៊ុនព្រីន រិះរកលទ្ឋភាព ក្នុងការផ្តល់នូវអគារសិក្សាដល់សាលាបឋមសិក្សានេះ ដោយធ្វើយ៉ាងណាអោយសិស្សានុសិស្សទទួលបាននូវបរិយាកាសប្រសើរសម្រាប់ការសិក្សា។