ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២៤, ២០១៩

ឯកឧត្តម ចែម វិឌ្យា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេស្ប៉ាញ បានថ្វាយសារតាំង​ដល់​​ព្រះមហាក្សត្រ Felipe VI នៃព្រះរាជាណាចក្រអេស្ប៉ាញ

នៅថ្ងៃព្រហស្បតិ៍ទី​១១ ខែមេសាឆ្នាំ ២០១៩ នៅម៉ោង ១២:២៥នាទីរសៀល ឯកឧត្តម ចែម វិឌ្យា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេស្ប៉ាញ បានថ្វាយសារតាំង​ដល់​​ព្រះមហាក្សត្រ Felipe VI នៃព្រះរាជាណាចក្រអេស្ប៉ាញ។

ក្នុងអំឡុងពេលនៃសវនាការ ព្រះករុណា ព្រះមហាក្សត្រ​ ទ្រង់បាន​​ជ្រាបច្បាស់អំពី​កម្ពុជា ​និងសព្វព្រះទ័យ​ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា។

ព្រះករុណា ក៏ដូចជារដ្ឋាភិបាលអេស្ប៉ាញ បានលើក​អំពី​បេក្ខភាព​កុងស៊ុលកិត្តិយសកម្ពុជាប្រចាំអេស្បាញ ប្រកបដោយសមត្ថភាពមួយរូប។

ព្រះករុណា សង្ឃឹមថា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ASEM ខាងមុខនេះ នៅទីក្រុងម៉ាឌ្រីត នាខែធ្នូឆ្នាំ ២០១៩ ដោយ​មានឯកឧត្តម​ឯកអគ្គរាជ​ទូតអមដំណើរ។