ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២៤, ២០១៩

ឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ ព្រមទាំងមន្ត្រីស្ថានទូតទាំងអស់ បាននិមន្តព្រះសង្ឃសូត្រមន្តទទួលឆ្នាំថ្មី និងរៀបចំអាហារសាមគ្គី នៅស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី ឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ ព្រមទាំងមន្ត្រីស្ថានទូតទាំងអស់ បាននិមន្តព្រះសង្ឃសូត្រមន្តទទួលឆ្នាំថ្មី និងរៀបចំអាហារសាមគ្គី នៅស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងចូលមកដល់នៅពេលខាងមុខ។