ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២៤, ២០១៩

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២-២៥៦៣

ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២-២៥៦៣ នៅស្ថានទូត។

សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃ នាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះទ័យនិមន្តមកកាន់ប្រទេសជប៉ុនចំនួន០៤ ថ្ងៃ   ដើម្បីប្រោះព្រំផ្តល់សិរីសួស្តី ជ័យមង្គល ដល់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនខ្មែរនៅប្រទេសជប៉ុន ដែលមានចំនួនជាង៣៥០នាក់ ក្នុងនោះកម្មសិក្សាការីចំនួនជិត១០០នាក់។

ខាងភ្ញៀវមិត្តជប៉ុន មាន  ឯកឧត្តម Minoru KIUCHI អគ្គលេខាធិការសមាគម មិត្តភាពសភាជប៉ុន-កម្ពុជា  និងជារដ្ឋលេខាធិការក្រសួងបរិស្ថានជប៉ុន និងលោកជំទាវ ឯកឧត្តម Shigeki TAKIZAKI អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍និងនិរតីនៃក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងមិត្តភក្តិជប៉ុនជាច្រើននាក់ទៀត។