ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២៤, ២០១៩

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស បានចូលរួម និងជួយឧបត្ថម្ភការអបអរសាទរសង្រ្កាន២០១៩ បុណ្យចូលឆ្មាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣

នៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស បានចូលរួម និងជួយឧបត្ថម្ភការអបអរសាទរសង្រ្កាន២០១៩ បុណ្យចូលឆ្មាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលរៀបចំឡើងដោយសមាគមខ្មែរ នៅចក្រភពអង់គ្លេស (CASUNIK) នៅមជ្ឈមណ្ឌលវៀតណាម ឡាវ កម្ពុជា ទីក្រុងឡុងដ៍។

សង្ក្រានឆ្នាំ២០១៩នេះ មានការចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយពីប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និង និស្សិត ព្រមទាំងភ្ញៀវបរទេស ប្រមាណ២០០ នាក់។

កម្មវិធីបានចាប់ផ្តើមប្រព្រឹត្តទៅពីម៉ោង៩:៣០នាទីព្រឹក រហូតដល់ម៉ោង២១:៣០នាទី ដោយមានការប្រោះព្រុំសិរីសួស្តីពី​ព្រះសង្ឃ និងលោកយាយជី ការថ្លែងសុន្ទរកថាអបអរសាទរ និងជូនពរពីលោកស្រី Clare Potter, Speaker of Hackney ការសម្តែងសិល្បៈ កម្មវិធីកំសាន្តយ៉ាងសប្បាយរីករាយក្រៃលែង។

នៅព្រឹកថ្ងៃអាទិត្យទី ១៤ ខែ មេសា ឆ្នាំ ២០១៩ លោកជំទាវឯកអគ្គរាជទូត និងសហការីបានអញ្ជើញទៅវត្តអាម៉ារ៉ាវ៉ាទី Amaravati ដើម្បីប្រគេន​ចង្ហាន់ និងរបស់ប្រើ​ប្រាស់មួយចំនួនដល់ព្រះសង្ឃ និងដូនជី។