ព័ត៌មាន

  • មេសា ២៦, ២០១៩

ឯកឧត្តមរដ្ឋមន្រ្តីស្តីទី លុយ ដាវីត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nazmul Quaunine ឯកអគ្គរដ្ឋទូតបង់ក្លាដេស ប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី លុយ ដាវីត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nazmul Quaunine ឯកអគ្គរដ្ឋទូតបង់ក្លាដេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបបានថ្វាយសារតាំងចំពោះព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត។ ក្នុងឱកាសជំនួបនេះ ឯកឧត្តម លុយ ដាវីត និង ឯកឧត្តម Nazmul Quaunine បានឯកភាពគ្នាជំរុញឲ្យមានការប្រជុំគណៈកម្មការចំរុះលើកទី១ រវាងប្រទេសទាំងពីរ ដើម្បីអនុវត្តកិច្ចព្រមព្រៀងចំនួន១០ ដែលបានចុះហត្ថលេខានៅក្នុងឱកាសទស្សនកិច្ចរបស់លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស នៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។