ព័ត៌មាន

  • មេសា ២៦, ២០១៩

​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ទទួល​គោរមងារ​ជា​សា​ស្រ្តាចារ្យកិតិ្ត​យស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សកលវិទ្យាល័យ​ក្រុង​ប៉េកាំង​

ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសចិនពីថ្ងៃទី ២៥ ដល់ ២៩ ខែមេសា ឆ្នាំ ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលគោរមងារជាសាស្រ្តាចារ្យកិតិ្តយសផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យក្រុងប៉េកាំង។ នៅក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី នូវបាច់ផ្កា ជាការអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានទទួលនូវគោរពងារដ៏ឧត្តុងឧត្តមនេះ។