ដំណឹង

  • ឧសភា ១៨, ២០១៦

សេចក្តីបំភ្លឺ ស្តីពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​បរទេស​សញ្ជាតិ​កាហ្សាស្ថាន​០១​ រូប​ និង​សញ្ជាតិ​រុស្ស៊ី​០២ រូប

កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ មានការផ្សាយព័ត៌មានរបស់សារព័ត៌មាន Khmer Times ថាអាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនបរទេសសញ្ជាតិកាហ្សាស្ថាន ០១ រូប និងសញ្ជាតិរុស្ស៊ី ០២ រូប នៅខេត្តព្រះសីហនុ ដោយសារជនបរទេសទាំង ០៣ រូប ចូលមកកម្ពុជាដោយមិនស្របច្បាប់ (ពុំមានទិដ្ឋាការ និងត្រាចូលប្រទេសកម្ពុជា)។

តាមព័ត៌មានដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអោយដឹងថាៈ
១- សមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំខេត្តព្រះសីហនុ បានប្រទះឃើញជនបរទេសទាំង ០៣ នាក់នោះ
គួរអោយសង្ស័យ ដូច្នេះសមត្ថកិច្ចអន្តោប្រវេសន៍ បានធ្វើការសាកសួរ និងបញ្ជូនជនបរទេសទាំង ០៣ នាក់ មកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងយប់ថ្ងៃដដែល។
២- ក្រោយការស៊ើបសួរ និងដោយពិនិត្យឃើញថាជនបរទេសទាំងនោះ មានបំណងទេសចរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសំរេចដោះលែងជនបរទេសទាំង០៣ នាក់នេះអោយវិលត្រលប់ទៅខេត្តព្រះសីហនុវិញ ដើម្បីសុំទិដ្ឋាការចូលកម្ពុជាតាមនីតិវិធីច្បាប់ ហើយបានចាកចេញតាមសមុទ្រឆ្ពោះទៅកាន់ប្រទេសវៀតណាមវិញ ក្នុងថ្ងៃបន្ទាប់។

ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦