សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 30, 2016

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈការិយាល័យពី​ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៊ូ ជាំងគូ (BU Jianguo) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើជាអធិបតីក្នុងពិធី ប្រគល់ និងទទួលសម្ភារៈការិយាល័យ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ១៦:០០ រសៀល នៅទីស្តី ការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សម្ភារៈការិយាល័យដែលមានតំលៃសរុបចំនួន ៨០០.០០០,០០ យ័ន (ប៉ែតសិបម៉ឺនយ័ន) នេះ ត្រូវបានផ្តល់ដោយរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

គួរកត់សំគាល់ថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សាធារណរដ្ឋប្រជា មានិតចិន បានផ្តល់ជូនក្រសួងនូវសម្ភារៈការិយាល័យមួយចំនួនរួមមាន កុំព្យូរទ័រលើតុ កុំព្យូរទ័រយួរដៃ ម៉ាស៊ីនថតចំលង ម៉ាស៊ីនព្រីនធឺ និងម៉ាស៊ីនស្កេន។

                                                               ថ្ងៃទី  ៣០   ខែ ឧសភា ឆ្នាំ ២០១៦