សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 9, 2016

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន​ ​ទទួលជួបពិភ្សាការងារជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ស្តីពីការអនុញ្ញាតអោយ​ភរិយា​ឬស្វាមីអ្នកការទូត​នៃប្រទេសទាំងពីរអាចស្វែងរកការងារធ្វើបាន

នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ១៥:០០ រសៀល នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ហ៊្សង់ ក្លូដ ពាំប៊ើហ្វ (Jean-Claude POIMBOEUF) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរកំណត់ទូត ស្តីពីការអនុញ្ញាតអោយភរិយាឬស្វាមីអ្នកការទូតនៃប្រទេសទាំងពីរ អាចស្វែងរកការងារធ្វើបាន។

ថ្ងៃទី  ០៩  ខែ ឧសភា ឆ្នាំ ២០១៦