សេចក្តីប្រកាសព័ត៌មាន

  • ឧសភា ២៥, ២០១៦

ឯក​​ឧត្តម​​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​ សុ​ខុន​ ជួប​ពិភក្សា​ការ​​ងា​​រ​​​​ជា​​​​មួ​​យ​ឯ​កអគ្គរដ្ឋទូតជប៉ុន ស្តីពីការផ្លាស់ប្តូរកំណ​ត់​ទូត​ស្តីពី​កិច្ច​ព្រ​ម​​ព្រៀង​​រវា​ង​​​ព្រះ​​រាជា​​ណា​ចក្រ​កម្ពុជា​និង​ជប៉ុន​ សម្រាប់​សេវា​ក​ម្មផ្លូវអាកាស

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យូជី គូម៉ាម៉ារូ (Yuji KUMAMARU) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងផ្លាស់ប្តូរកំណត់ទូតស្តីពីកិច្ចព្រមព្រៀង រវាងព្រះរាជាណា-ចក្រកម្ពុជា និងជប៉ុន សម្រាប់សេវាកម្មផ្លូវអាកាស នៅក្នុងពិធីមួយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ១០:០០ ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ការផ្លាស់ប្តូរកំណត់ទូតនេះ បញ្ជាក់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងខាងលើ ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ។

គួរកត់សំគាល់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវអោយប្រទេសទាំងពីរដំណើរការជើងហោះហើរត្រង់ និងសេវាកម្មដឹកជញ្ជូនផ្លូវអាកាស ដែលនឹងរួមចំណែកដ៍សំខាន់ក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ។

 ថ្ងៃទី ២៥  ខែ ឧសភា ឆ្នាំ ២០១៦