សេចក្តីប្រកាសព័ត៌មាន

  • ខែ​ឧសភា 18, 2016

ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​សាកែវ​ ប្រទេសថៃ ​បានចុះ​ជួប​និង​សាក​សួរ​ពល​រដ្ឋខ្មែរ​ចំនួន​១៥នាក់

      នៅថ្ងែទី១៨ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីបានទទួលព័ត៌មានថា មានពលរដ្ឋខ្មែរចំនួន ១៥នាក់ ត្រូវបានអាជ្ញាធរថៃចាប់ឃាត់ខ្លួន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើ ក្រញូង ក្នុងតំបន់ឧទ្យានជាតិថាប់ឡាន  ស្ថិតក្នុងភូមិ វាំងថាលុកៅ ឃុំកេងឌិនសរ ស្រុកណាឌី ខេត្តប្រាជីនបុរី  ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះជួបនិង សាកសួរពលរដ្ឋខ្មែរទាំងនោះ ហើយបាន ទទួលព័ត៌មានថា៖

                  – ពួកគាត់បានចូលប្រទេសថៃតាមរយៈមេខ្យល់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែត្រូវអាជ្ញាធរថៃ                                                        ចាប់ខ្លួននៅពេល ធ្វើដំណើរ ទៅកាន់ទីតាំង ។

                 –  បច្ចុប្បន្នអាជ្ញាធរថៃ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ភ្ជាប់ជាមួយវត្ថុដែលរឹបអូស បានមាន៖ រថយន្តម៉ាក                                      ISUZU 0១ គ្រឿង –  រណាយន្ត០២គ្រឿង-ច្រវ៉ាក់ ០៤ និង ផ្លែរណាយន្ត០១។

          ស្ថានអគ្គកុងស៊ុលកម្ពុជា នឹងរកមេធាវីជួយការពារក្តីដល់ពលរដ្ឋទាំង១៥នាក់នោះ នៅពេលឡើង តុលាការ។

         ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវជាថ្មីម្តងទៀត ចំពោះបងប្អូនប្រជា- ពលរដ្ឋខ្មែរដែលធ្វើចំណាក ស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស មេត្តាកុំជឿតាមពាក្យឆបោកពីសំណាក់ ពួកមេខ្យល់ទុច្ចរិត អោយបងប្អូនឆ្លងដែនខុសច្បាប់ ទៅកាប់ឈើនៅប្រទេសគេដោយសន្យាអោយប្រាក់ច្រើន ឬធានាសុវត្ថិភាពដោយប្រការផ្សេងៗ។ ទាំងនោះសុទ្ធតែជារឿង បោកប្រាស់ ដែលអាច បង្កអោយមានគ្រោះថ្នាក់ ដល់ខ្លួនឯង និងដល់ក្រុមគ្រួសារ ខាតបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួនផងដែរ។

 

 

 

ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦