ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២៨, ២០១៩

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឆ្លៀតឱកាសរៀបចំកម្មវិធីជួបជុំជាមួយបងប្អូននិស្សិតកម្ពុជា ប្រមាណជិត ១០០ នាក់

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២០ ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩-៣០ មេសា ២០១៩) ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឆ្លៀតឱកាសរៀបចំកម្មវិធីជួបជុំជាមួយបងប្អូននិស្សិតកម្ពុជា ប្រមាណជិត ១០០ នាក់ ពិសាអាហារសាមគ្គី និងរាំកំសាន្ត មកពីសាកលវិទ្យាល័យខនកែន និងមហាសារ៉ាខាម។​

ឯកឧត្តមឯកអគ្គរាជទូត​ ក៏បានឆ្លៀតឱកាសសួរសុខទុក្ខបងប្អូននិស្សិត និងរៀបរាប់​អំពីអត្ថប្រយោជន៍ជាច្រើនរបស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងបានផ្តាំផ្ញើនិស្សិតទាំងអស់ កុំភ្លេចនាំយកចំណេះដឹងទៅជួយអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយ​បញ្ចប់ការសិក្សា។