ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២៤, ២០១៩

លោក ហេង សុភា ភារធារីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Tran Quang Tuyen ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំសាធារណរដ្ឋតួកគី

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ហេង សុភា ភារធារីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Tran Quang Tuyen ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំសាធារណរដ្ឋតួកគី និងជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងអង់ការ៉ា នៅនិវេសនដ្ឋានរបស់ឯកឧត្តម និងបានជម្រាបជូនពីការរៀបចំបើកស្ថានទូតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី ។