ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • មេសា ២៩, ២០១៩

ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងព្រុចសែល

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងព្រុចសែល នៅស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេស  បែលហ្ស៊ិក ក្រោមភាពជាប្រធានប្តូរវេនរបស់ម៉ាឡេស៊ី។ កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងទំនាក់ទំនង និងពាណិជ្ជកម្មរវាង អាស៊ាន សហភាពអឺរ៉ុបផងដែរ។