សេចក្តីប្រកាសព័ត៌មាន

  • មិថុនា ២៩, ២០១៦

ស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀងហៃ ​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​០២​នាក់ ​ឱ្យ​បាន​វិល​ត្រឡប់​មកកម្ពុជា​វិញ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរ ទីក្រុងសៀងហៃ ជួយស្ត្រីខ្មែរចំនួន០២នាក់ ដែលត្រូវបានមេខ្យល់នាំទៅរៀបការជាមួយបុរសជនជាតិ ចិន នៅខេត្តជាំងស៊ីប្រទេសចិន ហើយជួបប្រទះនឹងការលំបាក ឱ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ស្ត្រីខ្មែរទាំង ០២ នាក់នោះ មានឈ្មោះ ៖

ណាវ  សុខឃៀង   អាយុ ២៨ឆ្នាំ   មានស្រុកកំណើត   នៅខេត្តកោះកុង  បានទៅប្រទេសចិន

តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៤ ។

ប៉ក់ គឹមសែ      អាយុ ២៣ ឆ្នាំ  មានស្រុកកំណើត   នៅខេត្តកំពង់ឆ្នាំង   បានទៅប្រទេសចិន

តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៣ ។

ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ  ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ស្រ្តីខ្មែរទាំង០២នាក់ នេះផងដែរ។

ស្រ្តីខ្មែរទាំង០២នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ២៣ : ៣០ នាទី យប់ តាមជើងយន្តហោះ MU ៧៥៩

ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៦