ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ឧសភា ២២, ២០១៩

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួប​ប្រជុំជាមួយសមាជិកសភាអាមេរិកឯកឧត្តម Brian Mast សមាជិកនៃអនុគណៈកម្មាធិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក

នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួប​ប្រជុំជាមួយសមាជិកសភាអាមេរិកឯកឧត្តម Brian Mast សមាជិកនៃអនុគណៈកម្មាធិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងលោកជំទាវ McMorris Rodgers សមាជិកសភាប្រចាំរដ្ឋវ៉ាស៊ីនតោន ដោយភាគីទាំងពីរបានពិភាក្សាគ្នាអំពីការវិវត្តនៃទំនាក់ទំនងកម្ពុជា-អាមេរិក និងបញ្ហាដ៏ទៃទៀតដែលមានផលប្រយោជន៍ រួម។ ឯកឧត្តមឯកអគ្គរាជទូតបានសង្កត់ធ្ងន់លើបំណងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។