ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ឧសភា ២៤, ២០១៩

ឯកឧត្តម ណី សំអុល បានអញ្ជើញ សរសេរសារថ្វាយព្រះពរ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសជប៉ុន ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ ដើម្បីអបអរសាទរការឡើងគ្រងរាជ្យ របស់ព្រះអង្គម្ចាស់រាជទាយាទ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ បានអញ្ជើញ សរសេរសារថ្វាយព្រះពរ នៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសជប៉ុន ប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅហ្សឺណែវ ដើម្បីអបអរសាទរការឡើងគ្រងរាជ្យ របស់ព្រះអង្គម្ចាស់រាជទាយាទ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។