ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 24, 2019

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួប​ប្រជុំជាមួយលោក Patrick Large លេខាធិការរបស់សមាជិកសភាអាមេរិក

នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួប​ប្រជុំជាមួយលោក Patrick Large លេខាធិការរបស់សមាជិកសភាអាមេរិកឯកឧត្តម Pete Palazzo និងសមាជិកសភា ឯកឧត្តម Pete Stauber និងឯកឧត្តម Jack Bergman ដោយភាគីទាំងពីរ បានពិភាក្សាគ្នាអំពីការវិវត្តនៃទំនាក់ទំនងកម្ពុជា-អាមេរិក និងបញ្ហាដ៏ទៃទៀតដែលមានផលប្រយោជន៍រួម។