ដំណឹង

  • ខែ​ឧសភា 31, 2019

ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចុះហត្ថលេខាលើសៀវភៅមរណៈទុក្ខ នៅស្ថានទូតថៃ ចំពោះសពឯកឧត្តម ព្រេមទីនសូឡាណន់ នាយករដ្ឋមន្រ្តីថៃ

នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចុះហត្ថលេខាលើសៀវភៅមរណៈទុក្ខ នៅស្ថានទូតថៃ ចំពោះសពឯកឧត្តម ព្រេមទីនសូឡាណន់ នាយករដ្ឋមន្រ្តីថៃក្នុងអំឡុងទស្សវត្សឆ្នាំ ១៩៨០ និងជាប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រថៃ ដែលបានទទួលមរណៈភាពនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៩ ក្នុងជន្មាយុ ៩៨ ឆ្នាំ។