ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ឧសភា ២៤, ២០១៩

ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  បានអញ្ជើញចូលរួម និងថ្លែងសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំលើកទី៨៥៣៤ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.

នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយ ឯកឧត្ដម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអ.ស.ប. និងមន្ត្រី​នៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអ.ស.ប. នៅញូវយ៉ក បានអញ្ជើញចូលរួម និងថ្លែងសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំលើកទី៨៥៣៤ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្ដីពី “ការការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ” នៅទីស្នាក់ការអ.ស.ប.។