ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ឧសភា ៣១, ២០១៩

ឯកឧត្តមឯកអគ្គរាជទូត   បានអម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរបុរសជាតិ  ព្រមទាំងពិធីដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធប្រធានរដ្ឋហូជីមិញ

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០ នាទី ដល់ម៉ោង ១១:៣០ នាទី ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ  ព្រមទាំងមន្រ្តីស្ថានទូត  បានអម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងសមាជិកគណៈប្រតិភូ ចូលរួមកម្មវិធីដូចតទៅ :

១.ពិធីដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរបុរសជាតិ  ព្រមទាំងពិធីដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធប្រធានរដ្ឋហូជីមិញ។

២.ទស្សនាTam Chuc Centre និងដាំដើមឈើអនុស្សាវរីយ៍ នៅវត្ត Tam Chuc ខេត្តហាណាំ។

៣.កិច្ចប្រជុំជាមួយ ឯកឧត្តម Nguyen Dinh Khang អភិបាលខេត្តនិងជាលេខាធិការបក្សខេត្តហាណាំ នៃបក្សកុំម្មុយនីស្តវៀតណាម នៅទីស្នាក់ការគណៈកម្មាធិការបក្សកុំម្មុយនីសខេត្តហាណាំ ។