ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ឧសភា ៣០, ២០១៩

ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួន និងសម្តែងការគួរសម ឯកឧត្តម វូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា

នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងមន្រ្តីស្ថានទូត បានអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចូលរួមកម្មវិធីដូចតទៅ :

១.ពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយ ឯកឧត្តម Uong Cho Luu, អនុប្រធានរដ្ឋសភាវៀតណាម និងជាប្រធានក្រុមសភាមិត្តភាពវៀតណាម-កម្ពុជា នៅសណ្ឋាគារ Lotte។

២.ទទួលជួប  ឯកឧត្តម វូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា  និងសមាជិកសមាគមមិត្តភាពវៀតណាម-កម្ពុជា  នៅសណ្ឋាគារ  Lotte ។