ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ឧសភា 31, 2019

ឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហ បានទទួលដំណើរគណៈប្រតិជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីចូលរួមកិច្ចប្រជុំ Shangri-La Dialogue ២០១៩

នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន សុខវេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសិង្ហ បានទទួលដំណើរគណៈប្រតិជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីចូលរួមកិច្ចប្រជុំ Shangri-La Dialogue ២០១៩ ដែលនឹងប្រព្រឹត្តទៅថ្ងៃ ៣១ ឧសភា ដល់ថ្ងៃ ០២ ខែមិថុនា ២០១៩។ កិច្ចសន្ទនា Shangri-La គឺជាវេទិកាប្រចាំឆ្នាំសម្រាប់មេដឹកនាំ រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីសំខាន់ៗ និងបង្កើតដំណោះស្រាយរួមគ្នា។