សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 12, 2016

ស្ថាន​ទូត​​ និង​ស្ថាន​អគ្គ​កុង​ស៊ុល​ក​ម្ពុជា​ ប្រចាំ​នៅ​ប្រទេស​សិង្ហ​បុរី​ ជួយ​ស្ត្រី​ខ្មែរ​​ ០៣​ នាក់​ ឱ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​

១- ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហាជូនពលការិនីខ្មែរ ០២រូប ដែលបានទៅធ្វើការជាស្រ្តីបំរើតាមផ្ទះ នៅប្រទេសសិង្ហបុរី  តាមរយៈក្រុមហ៊ុននាំពលករនៅសិង្ហបុរីឈ្មោះ A.C TOH ENTERPRISES  ហើយមានបញ្ហាសុខភាព អោយបានត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។

 ពលការិនីខ្មែរ ទាំង០២រូបមានឈ្មោះ៖

  • រស់ សុផល អាយុ ៣២ ឆ្នាំ បានទៅធ្វើការនៅប្រទេសសិង្ហបុរីតាំងពីខែឧសភា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននាំពលករខ្មែរឈ្មោះ Philimore Cambodia Co., Ltd ។
  • មម ផល្លា អាយុ ៣១ឆ្នាំ បានទៅធ្វើការនៅប្រទេសសិង្ហបុរីតាំងពីខែមីនា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននាំពលករខ្មែរឈ្មោះ Ung Rithy Group Co., Ltd ។

ដោយមានការអន្តរាគមន័ពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី ក្រុមហ៊ុននាំពលករនៅសិង្ហបុរី A.C TOH ENTERPRISES បានឯកភាពរៀបចំឯកសារ និងបើកប្រាក់ខែអោយពលការិនីទាំងពីរ។

ពលការិនីខ្មែរទាំងពីររូបខាងលើ នឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦ តាមជើងយន្តហោះ3K591 វេលាម៉ោង ១៩:៣០នាទី។

២-ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំណាននីងប្រទេសចិន បានសហការសំរបសំរួលជាមួយអាជ្ញាធរចិន រៀបចំដំណើរមាតុភូមិនិវត្តន៌ដល់ស្រ្តីខ្មែរមួយរូបឈ្មោះ វង្ស ចន្ធី  អាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ដែលត្រូវបានប៉ូលីសចិនឃាត់ខ្លួន ពីបទហួសកំណត់ទិដ្ឋាការ ស្នាក់នៅប្រទេសចិន។

ស្រ្តីខ្មែររូបនេះ បានមកដល់ភ្នំពេញហើយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦។

ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០១៦